5 (5)
project-details
image

ចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម និងសេវាកម្មរបស់លោកអ្នកជាមួយ យើងក្នុងតម្លៃថោកសមរម្យ

📜✓ CLIENT–INFLUENCER SERVICE AGREEMENT

🟢 Shout-out Ads (ការផ្សាយពាណិជ្ជកម្មផ្ទាល់មាត់)
បង្កើន Brand Awareness លឿនទាន់ចិត្ត! Content Creator នឹងធ្វើការនិយាយផ្សព្វផ្សាយ (Shout-out) អំពីម៉ាកយីហោ ផលិតផល ឬសេវាកម្មរបស់ ម្ចាស់អាជីវកម្ម ដោយផ្ទាល់នៅក្នុងវីដេអូ។ ទម្រង់នេះស័ក្តិសមបំផុតសម្រាប់ ម្ចាស់អាជីវកម្ម ដែលចង់ឱ្យទស្សនិកជនស្គាល់ Brand ភ្លាមៗ ជាមួយតម្លៃសមរម្យ និងមានប្រសិទ្ធភាព។
A. សេវាកម្ម៖ Content Creator នឹងនិយាយរៀបរាប់ពី ម្ចាស់អាជីវកម្ម រយៈពេល ១៥ - ៣០ វិនាទី នៅក្នុងវីដេអូ។
B. កាតព្វកិច្ច ម្ចាស់អាជីវកម្ម៖ ត្រូវផ្តល់ព័ត៌មានសំខាន់ៗ (Key Message/Talking Points) និង Logo ឱ្យបានច្បាស់លាស់។
C. សិទ្ធិរក្សាវីដេអូ៖ Content Creator នឹងរក្សាវីដេអូនៅលើ Platform របស់ខ្លួនយ៉ាងតិច ១២ ខែ។

🔴 Story-driven Ads (ការផ្សាយពាណិជ្ជកម្មបែបសាច់រឿង)
ផ្សព្វផ្សាយដោយមិនឱ្យទស្សនិកជនមានអារម្មណ៍ថាត្រូវគេបង្ខំឱ្យមើល Ads! Content Creator នឹងនិពន្ធសាច់រឿងប្រកបដោយភាពទាក់ទាញ ហើយបញ្ចូល Brand/Product/Service របស់ ម្ចាស់អាជីវកម្ម ទៅក្នុងសាច់រឿងនោះយ៉ាងសមស្រប និងធម្មជាតិបំផុត ដើម្បីទទួលបាន Engagement ខ្ពស់។
A. សេវាកម្ម៖ Content Creator ទទួលខុសត្រូវលើការសរសេរ Script, ការសម្តែង និងការផលិតវីដេអូដោយបញ្ចូល Brand របស់ ម្ចាស់អាជីវកម្ម។
B. កាតព្វកិច្ច ម្ចាស់អាជីវកម្ម៖ ត្រូវផ្តល់ Product/Service គំរូ និងកំណត់គោលដៅនៃការផ្សាយ (Brand Objective)។
C. ការអនុម័ត៖ ម្ចាស់អាជីវកម្ម ត្រូវពិនិត្យ និងអនុម័តលើសាច់រឿង (Concept/Script) មុនពេល Content Creator ចាប់ផ្តើមថត។

🟡 Integrated Banner Ads (ការដាក់បញ្ចូល​ Banner របស់ម្ចាស់អាជីវកម្ម)
ពង្រឹងការចងចាំម៉ាកយីហោ (Brand Recall) ឱ្យកាន់តែរឹងមាំ! Content Creator នឹងដាក់បង្ហាញ Banner របស់ ម្ចាស់អាជីវកម្ម នៅផ្នែកខាងក្រោមនៃវីដេអូ ចាប់ពីដើមរហូតដល់ចប់វីដេអូ (អាចបង្ហាញអោយបានច្រើនដង) ដើម្បីឱ្យទស្សនិកជនឃើញ Brand របស់ ម្ចាស់អាជីវកម្ម ជាប្រចាំ។
A. សេវាកម្ម៖ Content Creator នឹងបិទភ្ជាប់ Banner ទំហំ ប្រហែល 480 x 70 Pixel នៅខាងក្រោមវីដេអូ ច្រើនដង នៃថិរវេលាវីដេអូ។
B. កាតព្វកិច្ច ម្ចាស់អាជីវកម្ម៖ ម្ចាស់អាជីវកម្ម ជាអ្នករៀបចំ និងផ្ញើ File រូបភាព Banner (ទំហំ និងគុណភាពត្រូវតាមស្តង់ដារ) មកឱ្យ Content Creator។
C. លក្ខខណ្ឌមាតិកា៖ មិនមានការកែប្រែសាច់រឿងវីដេអូឡើយ ព្រោះជាការដាក់ Banner បន្ថែមលើ Content ប៉ុណ្ណោះ។

🟠 Integrated Video Ads (ការដាក់បញ្ចូល​ វីដេអូ ពាណិជ្ជកម្មរបស់ម្ចាស់អាជីវកម្ម)
ផ្តល់ព័ត៌មានលម្អិត និងបិទការលក់យ៉ាងមានប្រសិទ្ធភាព! Content Creator នឹងយក Commercial Video (វីដេអូពាណិជ្ជកម្មស្រាប់) របស់ ម្ចាស់អាជីវកម្ម ទៅដាក់បញ្ចូលនៅផ្នែកណាមួយនៃវីដេអូ ដើម្បីឱ្យទស្សនិកជនទទួលបានព័ត៌មានបន្ថែម និង Call-to-Action យ៉ាងស៊ីជម្រៅ។
A. សេវាកម្ម៖ Content Creator នឹងកាត់តតភ្ជាប់ Commercial Video រយៈពេល ១៥ - ៣០ វិនាទី របស់ ម្ចាស់អាជីវកម្ម ទៅក្នុង​Video Content។
B. កាតព្វកិច្ច ម្ចាស់អាជីវកម្ម៖ ម្ចាស់អាជីវកម្ម ត្រូវផ្តល់ File វីដេអូពាណិជ្ជកម្មដែលមានគុណភាពខ្ពស់ (HD/4K) និងមានសិទ្ធិប្រើប្រាស់ភ្លេង/រូបភាពស្របច្បាប់។
C. ការទទួលខុសត្រូវ៖ Content Creator មិនទទួលខុសត្រូវលើរក្សាសិទ្ធិ (Copyright) នៃ File វីដេអូដែល ម្ចាស់អាជីវកម្ម ផ្ញើមកឡើយ។

🔵 UGC Ads (User Generated Content)
បង្កើតភាពជឿជាក់ខ្ពស់ជាមួយអតិថិជន! Content Creator នឹងផលិតវីដេអូបែបអ្នកប្រើប្រាស់ពិតៗ (User Generated Content) ដែលមើលទៅជិតស្និទ្ធ និងធម្មជាតិ។ ម្ចាស់អាជីវកម្ម ទទួលបានសិទ្ធិពេញលេញក្នុងការយក File វីដេអូនេះទៅរត់ Paid Ads លើ Page/Account ផ្លូវការរបស់ ម្ចាស់អាជីវកម្ម។
A. សេវាកម្ម៖ Content Creator ផលិតវីដេអូ UGC តាមតម្រូវការ ហើយប្រគល់ Master File ឱ្យទៅ ម្ចាស់អាជីវកម្ម (អាចមិនចាំបាច់បង្ហោះលើ Channel របស់ Creator ឡើយ)។
B. សិទ្ធិប្រើប្រាស់ (Usage Rights)៖ ម្ចាស់អាជីវកម្ម ទទួលបានសិទ្ធិយកវីដេអូទៅផ្សព្វផ្សាយនៅក្នុងគណនីបណ្ដាញសង្គមផ្សេងៗបាន។
C. កាតព្វកិច្ច ម្ចាស់អាជីវកម្ម៖ ត្រូវផ្ញើផលិតផលពិតមកឱ្យ Content Creator សាកល្បងប្រើប្រាស់មុនពេលថត។

🟤 Reviews Ads (ការត្រួតពិនិត្យ និងវាយតម្លៃផលិតផល)
ជួយឱ្យអតិថិជនសម្រេចចិត្តទិញកាន់តែងាយស្រួល! Content Creator នឹងធ្វើការល្បងប្រើប្រាស់ និង Review ផលិតផល ឬសេវាកម្មរបស់ ម្ចាស់អាជីវកម្ម ដោយបង្ហាញពីចំណុចលេចធ្លោ បទពិសោធន៍ប្រើប្រាស់ពិតៗ និងអនុសាសន៍ ដែលបង្កើតទំនុកចិត្តខ្ពស់ដល់ទស្សនិកជន។
A. សេវាកម្ម៖ Content Creator នឹងធ្វើវីដេអូ Review ផលិតផល/សេវាកម្មប្រវែងពេញ ឬជាផ្នែកធំនៃវីដេអូ។
B. ភាពស្មោះត្រង់នៃមាតិកា៖ Review ត្រូវតែឈរលើមូលដ្ឋានបទពិសោធន៍ពិត (Creator រក្សាសិទ្ធិក្នុងការផ្តល់មតិស្មោះត្រង់ ដើម្បីរក្សាភាពជឿជាក់ជាមួយទស្សនិកជន)។
C. កាតព្វកិច្ច ម្ចាស់អាជីវកម្ម៖ ត្រូវផ្តល់ផលិតផល ឬសិទ្ធិប្រើប្រាស់សេវាកម្មដោយឥតគិតថ្លៃជូន Content Creator ដើម្បីសាកល្បងមុនពេលថត។



Reviews
0
0 Reviews
5.0 0 Reviews
4.0 0 Reviews
3.0 0 Reviews
2.0 0 Reviews
1.0 0 Reviews
Client Feedback

No reviews yet.

📢 Advertising Types


🟢 Shout-out Ads

🔴 Story-driven Ads

🟡 Integrated Banner Ads

🟠 Integrated Video Ads

🔵 UGC Ads

🟤 Reviews Ads
Revisions 3
Delivery Time 6 Days
💡 ចំណាំ៖ មុនពេលបង្កើត Order យើងសូមណែនាំឱ្យអ្នកទាក់ទងទៅកាន់ Influencer ជាមុនសិន ដើម្បីបញ្ជាក់ព័ត៌មានលម្អិតអំពី ការផ្សព្វផ្សាយ និង Collaboration និងជៀសវាងការបដិសេធ Order!
Price $60.00